ផ្លូវឆ្ពោះទៅរកកម្លាំង
ពេលនាងតារ៉ា(Tarah) កំពុងសិក្សានៅវិទ្យាល័យ នាងបានកើតមានចិត្តភ័យខ្លាចថា ថ្ងៃណាមួយ នាងនឹងកើតមានជម្ងឺជាទម្ងន់មួយ។ ហេតុនេះហើយ នាងក៏បានចាប់ផ្តើមអធិស្ឋាន ដោយទូលសូមឲ្យព្រះ បញ្ជៀសនាងឲ្យផុតពីជម្ងឺដែលនាងបានស្រម៉ៃឃើញនោះ។ បន្ទាប់មក នាងក៏បានឈានទៅដល់ការផ្លាស់ប្តូរ នៅក្នុងការគិតរបស់ខ្លួន ហើយនាងក៏បានថ្វាយអនាគតរបស់ខ្លួនដល់ព្រះ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ។ ជាច្រើនឆ្នាំក្រោយមក វេជ្ជបណ្ឌិតក៏ពិនិត្យឃើញថា នាងមាងដុំសាច់មហា រីកមួយ ហើយក៏បានព្យាបាលយ៉ាងជោគជ័យ ដោយគីមីសាស្រ្ត។ តារ៉ាក៏បាននិយាយថា ដោយសារនាងបានថ្វាយអនាគតរបស់នាងដល់ព្រះ នោះនាងក៏បានត្រៀមខ្លួនជាស្រេច ពេលជម្ងឺនោះបានកើតមានចំពោះនាង។ ដូចនេះ នាងក៏ទទួលបាននូវកម្លាំងពីព្រះ តាមរយៈបញ្ហារបស់នាង។
យើងសង្កេតឃើញថា ក្នុងជីវិតរបស់សាវ័កប៉ុល ក៏មានការថ្វាយដាច់ដល់ព្រះផងដែរ។ គាត់បានថ្វាយដាច់ដល់ព្រះ បន្ទាប់ពីគាត់បានជួបបញ្ហា “បន្លានៅក្នុងសាច់”(២កូរិនថូស ១២:៧)។ សាវ័កប៉ុលបានអធិស្ឋានម្តងហើយម្តងទៀត អំពីទុក្ខលំបាករបស់គាត់ ដោយអង្វរព្រះអម្ចាស់ ឲ្យដកយកបន្លានោះចេញពីគាត់។ ប៉ុន្តែ ព្រះបានឆ្លើយតបថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តី កំសោយ”(ខ.៩)។ ពេលសាវ័កប៉ុលបានយល់អំពីសេចក្តីនេះ គាត់ក៏បានជ្រើសរើសគំនិតវិជ្ជមាន គឺដូចដែលគាត់បានមានប្រសាសន៍ថា “ខ្ញុំនឹងស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ … ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ”(ខ.៩-១០)។
ពេលយើងជួបការភ័យខ្លាច និងការលំបាក យើងចាំបាច់ត្រូវថ្វាយដាច់ដល់ព្រះ។ កាលណាយើងបានថ្វាយដាច់ដល់ទ្រង់ហើយ នោះទ្រង់នឹងប្រើបញ្ហារបស់យើង ដើម្បីឲ្យយើងទទួលកម្លាំងពីទ្រង់។-Dennis Fisher
ពាក្យសម្រាប់មនុស្សនឿយព្រួយ
សាសន៍អ៊ីស្រាអែលកំពុងរងទុក្ខលំបាក ពេលចក្រភពអាសស៊ើរបានចាប់ពួកគេជាឈ្លើយ ហើយបង្ខំពួកគេឲ្យទៅរស់នៅក្នុងប្រទេសមួយ ដែលនៅឆ្ងាយពីទឹកដីរបស់ខ្លួន។ តើហោរាអេសាយអាចផ្តល់ឲ្យអ្វីខ្លះ ដល់ បណ្តាជនទាំងអស់នេះ ដើម្បីជួយពួកគេក្នុងពេលដ៏លំបាកដូចនេះ? គឺគាត់បានផ្តល់ឲ្យពួកគេនូវបទទំនាយនៃសេចក្តីសង្ឃឹម ដែលជាព្រះរាជសាររបស់ព្រះ ដែលជាប់ទាក់ទងនឹងព្រះមែស៊ី ដែលនឹងយាងមកតាមព្រះបន្ទូលសន្យា។ ក្នុងបទគម្ពីរអេសាយ ៥០:៤ ព្រះអង្គសង្គ្រោះបានបកស្រាយ អំពីសេចក្តីសុខសាន្ត និងការកម្សាន្តចិត្ត ដែលទ្រង់នឹងប្រទាន នៅថ្ងៃណាមួយ : “ព្រះអម្ចាស់យេហូវ៉ាទ្រង់បានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀនសូត្រហើយ ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសំដី និងជ្រោងមនុស្សគ្រាកចិត្តឡើង”។
ព្រះបន្ទូលខាងលើនេះ ផ្តល់ឲ្យនូវការកម្សាន្តចិត្តទ្វេដង គឺសម្រាប់ប្រជាជនដែលស្ថិតក្នុងការនិរទេស និងសម្រាប់មនុស្សជំនាន់ក្រោយ ដែលព្រះយេស៊ូវនឹងបានប៉ះពាល់ជីវិតរបស់ពួកគេ ដោយសេចក្តីអាណិតអាសូររបស់ទ្រង់។ ព្រះយេស៊ូវបានប្រកាសដល់ហ្វូងមនុស្សដែលដើរតាមទ្រង់ថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ ព្រះបន្ទូលត្រង់ចំណុចនេះ គឺពិតជាព្រះបន្ទូលនៃការអាណិតអាសូរមែន!
ព្រះយេស៊ូវបានបន្សល់ទុកនូវគំរូនៃការបម្រើអ្នកដែលកំពុងនឿយព្រួយ។ តើអ្នកដឹងថា មាននរណាម្នាក់ដែលត្រូវការពាក្យលើកទឹកចិត្តដែលចំពេល ឬតើអ្នកមានត្រចៀកដែលត្រៀមស្តាប់មិត្តភ័ក្រ ដែលមានក្តីបារម្ភឬទេ? ពាក្យកម្សាន្តចិត្ត សម្រាប់មនុស្សដែលនឿយព្រួយ អាចជាពាក្យដែលនិយាយចំពេល។-Dennis Fisher
ក្រុមជើងកាងដាលតុន
ពួកបងប្អូនប្រុសដាលតុន(Dalton)ជាពួកជនក្រៅច្បាប់ដ៏ល្បីល្បាញ នៅចុងទសវត្សរ៍ឆ្នាំ១៨០០ នៅសហរដ្ឋអាមេរិក។ កាលពីដំបូង ពួកគេបានចាប់ធ្វើការងារត្រឹមត្រូវតាមច្បាប់ ក្នុងនាមជាមន្ត្រីប៉ូលីស។ ប៉ុន្តែ ក្រោយមក ពួកគេក៏បានធ្លាក់ចូលទៅក្នុងឧក្រឹដ្ឋកម្មបន្តិចម្តងៗ ហើយក៏ល្បីឈ្មោះខាងប្លន់ធនាគា និងរថភ្លើង។ ថ្ងៃអន្តរាយរបស់ពួកគេក៏បានមកដល់ ពេលដែលពួកគេព្យាយាមប្លន់ធនាគារម្តងពីរកន្លែង។ ពេលប្រជាជនក្នុងក្រុង បានដឹងថាមានអំពើប្លន់នេះ ពួកគេក៏បានចាប់កាន់អាវុធ ហើយបាញ់ប្រហារមកលើក្រុមជើងកាងដាលតុនតែម្តង។ ពេលដែលការបាញ់គ្នាដ៏ហុយទ្រលោមបានបញ្ចប់ហើយ នៅក្នុងក្រុមចោរប្លន់នេះ មានតែលោកអេមិត ដាលតុនទេ ដែលបានរួចជីវិត។
បន្ទាប់ពីលោកអេមិតបានជាប់គុកអស់រយៈពេល១៥ឆ្នាំហើយ គាត់ក៏បានទទួលការលើកលែងទោស ហើយមានសេរីភាពឡើងវិញ។ កាលគាត់នៅក្នុងពន្ធធានាគារ គាត់បានដឹងថា ផ្លូវដែលគាត់បានដើរ គឺជាផ្លូវខុស។ ដូចនេះ ពេលគេដោះលែងគាត់ គាត់ចង់រារាំងយុវជន មិនឲ្យប្រលោកក្នុងជីវិតឧក្រឹដ្ឋកម្ម។ គាត់ក៏បាន និពន្ធ និងដើរតួរសម្តែងរឿង ដែលនិយាយអំពីក្រុមជើងកាងដាល់តុន តាមបទពិសោធន៍របស់ខ្លួន ដែលនៅក្នុងរឿងនោះ គាត់បានបង្ហាញអំពីភាពល្ងង់ខ្លៅ នៃការធ្វើជាជនក្រៅច្បាប់។ មានរបៀបជាច្រើន ដែលខ្សែភាពយន្តរបស់លោកអេមិត កំពុងប្រាប់អ្នកឯទៀតថា “មិនឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ”(សុភាសិត ៤:១៤)។
ពេលយើងបានធ្វើអំពើបាប តែក្រោមមក យើងពិតជាបានប្រែចិត្តមែន ហើយបានពិសោធនឹងការអត់ទោសបាបរបស់ព្រះ នោះយើងអាចនិយាយប្រាប់អ្នកដទៃ អំពីរឿងរបស់យើង តាមរបៀបស្រដៀងនឹងគាត់ដែរ។ យើងអាចលើកទឹកចិត្តអ្នកដទៃ ដើម្បីកុំឲ្យពួកគេធ្វើខុសដូចយើងឡើយ។ ព្រះគម្ពីរយ៉ាកុបបានចែង ថា “អ្នកណាដែលនាំមនុស្សបាប ឲ្យត្រឡប់ពីផ្លូវវង្វេងមកវិញ នោះឈ្មោះថា…
អារក្សនៅកន្លែងជំនុំជម្រះ
រឿង “អារក្ស និងលោកដានីយែល វែបស្ទ័រ(Daniel Webster)” គឺជារឿងខ្លី ដែលជាស្នាដៃនិពន្ធរបស់លោក ស្ទីហ្វិន វិនសិន បេណិត(Stephen Vincent Benet)។ រឿងនេះបានដំណាលថា លោកចាបេស ស្ទោន(Jabez Stone) ដែលជាកិសករម្នាក់នៅតំបន់ញូ អង់គ្លេស(New England) មាន “គ្រោះអាក្រក់”យ៉ាងខ្លាំង បានជាគាត់បានលក់វិញ្ញាណរបស់ខ្លួន ឲ្យទៅអារក្ស ដើម្បីឲ្យមានភាពសម្បូរសប្បាយ។ ទីបំផុត អារក្សក៏បានមកទាបំណុលពីលោកចាបេស។ ប៉ុន្តែ លោកដានីយ៉ែល វែបស្ទ័រ ដែលជាមេធាវីដ៏គួរឲ្យគោរពម្នាក់ ក៏ត្រូវបានសូមឲ្យមកជួយការពារក្តីគាត់។ បន្ទាប់ពីបានប្រកែកតវ៉ាយ៉ាងមានជំនាញ ជាច្រើនដំណាក់មក លោកវេបស្ទ័រក៏បានឈ្នះអារក្សនៅក្នុងរឿងក្តីនេះ ហើយលោកចាបេសក៏បានគេចផុតពីការរងទុក្ខអស់មួយជីវិត នៅក្នុងស្ថាននរក។
ជាការពិតណាស់ រឿងនិទាននេះ គឺគ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះ។ ប៉ុន្តែ ព្រះគម្ពីរបានកត់ទុក អំពីការបើកសម្តែងមួយ ដែលក្នុងនោះ សាតំាងបានចោទប្រកាន់អ្នកជឿព្រះម្នាក់ នៅចំពោះព្រះដែលជាចៅក្រមនៃស្ថានដ៏ខ្ពស់។ លោកយ៉ូស្វេ ដែលជាសម្តេចសង្ឃ ក៏ឈរនៅចំពោះព្រះ។ សម្តេចសង្ឃរូបនេះក៏បានស្លៀកពាក់យ៉ាងកខ្វក់ ជាសញ្ញាបញ្ជាក់អំពីអំពើបាប និងទោសកំហុសរបស់ខ្លួន។ ហើយសាតាំងកំពុងឈរនៅក្បែរនោះ ដើម្បីចោទប្រកាន់គាត់។ ប៉ុន្តែ ទេវតានៃព្រះអម្ចាស់បានស្តីបន្ទោសឲ្យវា ហើយមានបន្ទូលមក លោកយ៉ូស្វេថា “មើល អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង…
អត្ថប្រយោជន៍នៃមិត្តភាព
លោកស៊ីសេរ៉ូ(Cicero) ស្ថិតក្នុងចំណោមអ្នកប្រាជ្ញល្បីល្បាញបំផុតរបស់ចក្រភពរ៉ូម៉ាំង។ គាត់មានជំនាញ ជាវាទគ្មិន មេធាវី អ្នកនយោបាយ ភាសាវិទូ និងជាអ្នកនិពន្ធ។ សព្វថ្ងៃនេះ គេនៅតែបន្តដកស្រង់ស្នាដៃនិពន្ធ និងទស្សនវិជ្ជាដ៏មានប្រយោជន៍របស់គាត់។ ឧទាហរណ៍ គាត់បានបកស្រាយអំពីការរាប់អានគ្នាជាមិត្ត ដោយពាក្យថា “មិត្តភាពជួយបង្កើនសុភមង្គល ហើយកាត់បន្ថយទុក្ខវេទនា ដោយធ្វើឲ្យអំណររបស់យើងកើនឡើងទ្វេរដង ហើយចែករំលែកទុក្ខព្រួយរបស់យើង”។ និយាយរួម គាត់មានការយល់ដឹងអំពីអត្ថប្រយោជន៍នៃមិត្តភាព នៅក្នុងដំណើរជីវិត។
មុនសម័យរបស់លោកស៊ីសេរ៉ូ ជិតមួយពាន់ឆ្នាំ ស្តេចសាឡូម៉ូនក៏បាននិពន្ធអំពីតម្លៃនៃមិត្តភាពផងដែរ។ តាមព្រះគម្ពីរសាស្តា យើងអាចដឹងថា “មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង ពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ”(៤:៩-១០)។ ជាការពិតណាស់ ការរស់នៅដោយគ្មានមិត្តភ័ក្រ ធ្វើឲ្យជីវិតយើងមានភាពឯកកោ ហើយពិបាកទ្រាំទ្រ។
អ្នកប្រាជ្ញដ៏ល្បីនៃចក្រភពរ៉ូម៉ាំង និងស្តេចនៃពួកយូដា មួយអង្គនេះ ពិតជាបាននិយាយត្រូវមែន ព្រោះមិត្តភាពមានសារៈសំខាន់ណាស់។ មិត្តសំឡាញ់ គឺជាអ្នកដែលយើងអាចទុកចិត្តបាន ជាអ្នកផ្តល់ប្រឹក្សា និងអ្នកចែករំលែកបន្ទុករបស់យើង។
ចូរពិចារណាអំពីមិត្តភ័ក្ររបស់អ្នកចុះ។ តើអ្នកបានព្រងើយកន្តើយ ចំពោះអ្នកដែលព្រះប្រទានមក ដើម្បីចែករំលែកសេចក្តីអំណរ និងទុក្ខព្រួយរបស់អ្នកឬទេ? បើសិនជាអ្នកបានព្រងើយកន្តើយមែន នោះសូមស្វែងរកមិត្តភ័ក្តណាម្នាក់ ដើម្បីប្រកបគ្នាជាមួយគាត់ ក្នុងសប្តាហ៍នេះចុះ។ សូមចាំថា “ដែលមានគ្នាពីរនាក់ នោះគឺល្អជាងនៅម្នាក់ឯង” ព្រោះមិត្តភ័ក្រអាចធ្វើឲ្យអំណររបស់យើងកើនឡើងទ្វេរដង…
ការនិយាយការពារ ដើម្បីបុព្វហេតុនៃព្រះអម្ចាស់
លោកឆាលស៍ ហ្វ៊ីននេយ(Charles Finney) គឺជាមេធាវីដែលមានអាយុ២៩ឆ្នាំ ដែលមានការខ្វល់ខ្វាយអំពីសេចក្តីសង្គ្រោះនៃវិញ្ញាណរបស់ខ្លួន។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៨២១ គាត់ក៏បានចូលទៅរកភាពស្ងប់ស្ងាត់ក្នុងតំបន់ព្រៃ នៅក្បែរផ្ទះរបស់គាត់ ដើម្បីរកពេលអធិស្ឋាន។ នៅទីនោះ គាត់ក៏មានការពិសោធន៍នឹងការផ្លាស់ប្រែដ៏អស្ចារ្យ។ គាត់បានសរសេរថា “ព្រះវិញ្ញាណ បរិសុទ្ធ … ហាក់ដូចជាយាងសណ្ឋិតក្នុងខ្ញុំ ទាំងកាយ ទាំងវិញ្ញាណ … ការនេះហាក់ដូចការបង្ហូរចុះនៃសេចក្តីស្រឡាញ់ម្តងហើយម្តងទៀត”។
នៅថ្ងៃបន្ទាប់ គាត់ក៏បានជួបកូនក្តីម្នាក់ ដែលបានមករកគាត់ ដើម្បីសុំឲ្យគាត់ការពារក្តី។ លោកហ្វ៊ីនេយក៏បានប្រាប់គាត់ថា “ខ្ញុំបានទទួលការត្រាស់ហៅពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យនិយាយការពារបុព្វហេតុរបស់ទ្រង់ ដូចនេះ ខ្ញុំមិនអាចការពាររឿងក្តីរបស់អ្នកបានទេ”។ គាត់ក៏បានលះបង់អាជីពផ្នែកច្បាប់ ហើយបានចូលបម្រើព្រះ។ ក្រោយមក ព្រះក៏បានប្រើគាត់ ដោយអំណាចចេស្តាទ្រង់ ដើម្បីនាំអ្នកដទៃឲ្យទទួលជឿព្រះគ្រីស្ទ។
ព្រះអម្ចាស់ក៏បានត្រាស់ហៅសាវ័កប៉ុល ឲ្យដោះសារអំពីបុព្វហេតុរបស់ទ្រង់ផងដែរ។ គឺដូចដែលគាត់បានចែងថា “ខ្ញុំបានតាំងឡើង សំរាប់ដោះសារពីដំណឹងល្អ”(ភីលីព ១:១៧)។ ពាក្យដើមដែលបកប្រែមកថា “ដោះសារ” ត្រូវបានប្រើនៅក្នុងសម័យបុរាណ ក្នុងការជជែកការពាររឿងក្តី ដោយមេធាវី ក្នុងតុលាការ។ អ្នកជឿទាំងអស់ ត្រូវបានត្រាសហៅ ឲ្យចែកចាយអំពីដំណឹងល្អដ៏អស្ចារ្យ នៃព្រះគុណរបស់ព្រះ ដែលជួយសង្គ្រោះ។ “ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ”(២កូរិនថូស ៥:២០)។…
ពេលខ្យល់បក់បោក
ពេលដែលលោកហារ៉ូល(Harold) និងអ្នកស្រីខាធី(Cathy) ព្រមទាំងកូនប្រុសទាំងពីរ កំពុងនៅក្នុងតំបន់ព្រៃ ក្នុងរដ្ឋមីនីសូតា មានព្យុះខ្យល់កួចថូនេដូមួយបានបក់បោកមក។ បីបួនឆ្នាំក្រោយមក អ្នកស្រីខាធីបានចែកចាយប្រាប់ខ្ញុំ អំពីបទពិសោធន៍របស់គាត់ថា “ពេលនោះ ស្វាមីរបស់ខ្ញុំ និងកូនប្រុសច្បង ស្ថិតនៅចម្ងាយឆ្ងាយពីយើង ប៉ុន្តែ ខ្ញុំនិងកូនប្រុសប្អូនបានចូលទៅជ្រកក្នុងផ្ទះឈើតូច មួយ។ យើងឮសម្លេងម្យ៉ាង ដែលលាន់ឡើង ដូចទូរថភ្លើងមួយរយគ្រឿងកំពុងធ្លាក់មកលើដីនៅនឹងកន្លែង។ ផ្ទះឈើតូចនោះក៏ចាប់ផ្តើមរបើកចេញពីគ្នា ហើយខ្ញុំក៏បានបិទភ្នែក ដើម្បីការពារកំទេចកំទីដែលកំពុងហោះហើរ។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំកំពុងហើបឡើងលើ ដូចនៅក្នុងជណ្តើរយន្ត ហើយត្រូវបានគ្រវ៉ាត់ចូលទៅក្នុងអាកាស។ ខ្ញុំក៏បានធ្លាក់ចូលទៅក្នុងបឹងមួយ ហើយក៏បានតោងបំណែកឈើមួយ ដើម្បីកុំឲ្យលង់ទឹក។” ទោះជាយ៉ាងណាក៏ដោយ គួរឲ្យសោកស្តាយណាស់ ដែលកូនប្រុសរបស់ពួកគេមិនអាចរួចជីវិត។ លោកហារ៉ូលបានមានប្រសាសន៍អំពីការបាត់បង់នេះថា “យើងបានយំជារៀងរាល់ថ្ងៃ អស់រយៈពេល៦ សប្តាហ៍។ ប៉ុន្តែ យើងជឿថា អំណាចគ្រប់គ្រង ដោយសេចក្តីស្រឡាញ់របស់ព្រះ បានអនុញ្ញាតឲ្យព្យុះខ្យល់កួចថូនេដូនោះធ្លាក់ចុះមក ចំទីតាំងរបស់យើង។ ហើយក៏មានការកម្សាន្តចិត្ត ដោយសារយើងបានដឹងថា កូនប្រុសរបស់យើងបានស្គាល់ព្រះអម្ចាស់”។
ពេលដែលមនុស្សជាស្រឡាញ់ត្រូវបានយកចេញពីយើង ហើយយើងត្រូវបានទុកឲ្យរស់នៅ នោះយើងអាចចោទឡើងនូវសំណួរគ្រប់ប្រភេទ។ ពេលដែលយើងស្ថិតក្នុងស្ថានភាពដូចនេះ យើងអាចទទួលបាននូវការកម្សាន្តចិត្ត ពីបទគម្ពីររ៉ូម ៨:២៨ ដែលបានចែងថា “យើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់”។ ពេលដែលគូស្វាមីមួយគូនេះកំពុងកាន់ទុក្ខ…
សៀវភៅនៃធម្មជាតិ
លោកចន មួរ(John Muir, ១៨៣៨-១៩១៤) គឺជាជនជាតិស្កត់ សញ្ជាតិអាមេរិក ដែលត្រូវបានយកមកចិញ្ចឹម ដោយបុរសម្នាក់ ដែលជាគ្រីស្ទបរិស័ទ ដែលឲ្យតម្លៃយ៉ាងខ្លាំងទៅលើការចងចាំបទគម្ពីរ។ ពេលលោកចនទើបមានវ័យជំទង់ គេជឿថា គាត់អាចសូត្រខគម្ពីរសញ្ញាថ្មីទាំងអស់ និងខគម្ពីរសញ្ញាចាស់មួយផ្នែកធំ តាមការចងចាំរបស់គាត់។
ក្នុងនាមជាយុវជនម្នាក់ លោកមួរបានមានសេចក្តីស្រឡាញ់យ៉ាងខ្លាំង ចំពោះស្នាព្រះហស្ថរបស់ព្រះ ហើយបានយល់ថា ស្នាព្រះហស្ថរបស់ព្រះ គឺជាប្រភពនៃការយល់ដឹងអំពីព្រះ។ ទស្សនវិទូ ដេននីស វីលាម(Dennis Williams) បានមានប្រសាសន៍ថា លោកមួរបានហៅ ស្នាព្រះហស្ថរបស់ព្រះថា “សៀវភៅនៃធម្មជាតិ”។ ខណៈពេលដែលលោកកំពុងធ្វើការរុករក នៅក្នុងព្រៃភ្នំ គាត់ក៏មានលទ្ធភាពសិក្សាអំពីរុក្ខជាតិ និងសត្វ នៅក្នុងបរិស្ថានមួយ ដែល “កើតចេញពីព្រះហស្ថព្រះដោយផ្ទាល់ ហើយមិនទាន់មានភាពពុករលួយ ដោយសារអារ្យធម៌ និងការផ្សាំងរបស់មនុស្ស”។ លោកមួរបានបន្តដឹកនាំចលនាអភិរក្សព្រៃឈើ ហើយគាត់មានតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើតសួនឧទ្យានជាច្រើននៅអាមេរិក ដែលរួមមាន ឧទ្យានយ៉ូសេម៉ាយត៍(Yosemite) សេក្វ័រអា(Sequoia) និងម៉ោន រេនា(Mount Rainier)ជាដើម។
ដើម្បីការពារផលប្រយោជន៍ខាងវិញ្ញាណរបស់កុមារ និងយុវជន យើងគួរតែផ្តោតទៅលើព្រះគម្ពីរ ជាបឋម។ ប៉ុន្តែ យើងក៏អាចនាំពួកគេ ចេញក្រៅផ្ទះ ដើម្បីចូលថ្នាក់រៀនរបស់ព្រះ ដែលនៅទីនោះ យើងអាចធ្វើឲ្យពួកគេស្រឡាញ់ព្រះអទិករ ដោយបង្ហាញស្នាព្រះហស្ថដ៏អស្ចារ្យរបស់ទ្រង់ ដល់ពួកគេ…
ការព្យាយាមគេចពីទោសកំហុស
ពេលខ្ញុំ និងភរិយារបស់ខ្ញុំកំពុងបើកបរតាមផ្លូវធំក្នុងទីក្រុង យើងបានឃើញអ្នកបើកបរម្នាក់បត់ឆ្វេង តាមច្រកសម្រាប់បត់ត្រឡប់ក្រោយ ដែលគេទុកសម្រាប់តែរថយន្តសង្រ្គោះបន្ទាន់ប៉ុណ្ណោះ។ គាត់កំពុងមានគម្រោងបត់ត្រឡប់ក្រោយ ចូលក្នុងផ្លូវមួយទៀត។
អ្នកបើកបររូបនេះកំពុងមើលទៅខាងស្តាំដៃខ្លួន ដើម្បីរង់ចាំគេបើកផ្លូវឲ្យ នៅក្នុងការធ្វើចរាចរណ៍ដែលមមាញឹកនោះ ដូចនេះ គាត់ក៏មិនបានដឹងថា ឡានប៉ូលីសកំពុងចាំស្ទាក់គាត់ នៅខាងឆ្វេងដៃទេ។ ទីបំផុត ពេលគាត់ឃើញមានចន្លោះក្នុងចរាចរណ៍ គាត់ក៏បើកបត់ត្រឡប់ក្រោយ ហើយក៏បុកត្រូវឡានប៉ូលីសនោះ ចំពីក្រោយតែម្តង។
វាមិនមែនជារឿងចម្លែកទេ នៅពេលដែលយើងចូលចិត្តគិតថា យើងអាចរួចខ្លួន បន្ទាប់ពីយើងបានប្រព្រឹត្តខុសហើយនោះ។ បន្ទាប់ពីស្តេចដាវីឌបានប្រព្រឹត្តការកំផឹតជាមួយនាងបាតសេបាហើយ ទ្រង់ក៏បានផ្តោតទៅលើ “ការគេចពីការទទួលទោស”ផងដែរ។ ប៉ុន្តែ ទ្រង់កំពុងមានការប៉ះទង្គិចពាក្យសម្តី ជាមួយនឹងហោរាណាថាន។ អំពើកំផឹត ការបោកបញ្ឆោតរបស់ទ្រង់ និងអំពើមនុស្សឃាតរបស់ទ្រង់ “បានធ្វើឲ្យព្រះអម្ចាស់មិនសព្វព្រះទ័យ”(២សាំយ៉ូអែល ១១:២៧) ដូចនេះ ពេលណាថានបើកបង្ហាញអំពីអំពើបាបដ៏ធ្ងន់ធ្ងររបស់ស្តេចអង្គនេះ ទ្រង់ក៏មានវិបត្តិសារីយ៉ាងខ្លាំង។ ទ្រង់បានសារភាព និងបានប្រែចិត្ត ហើយបានទទួលការអត់ទោសបាបពីព្រះ។ ប៉ុន្តែ ផលវិបាកដែលកើតចេញពីអំពើបាបរបស់ទ្រង់ មិនដែលឃ្លាតចេញឆ្ងាយពីគ្រួសាររបស់ទ្រង់ឡើយ(១២:១០)។
បើអ្នកកំពុងតែព្យាយាមគេចចេញពីទោសកំហុសអ្វីមួយ នោះសូមចាំថា “បាបរបស់អ្នក នឹងតាមរកអ្នកឃើញ”(ជនគណនា ៣២:២៣)។ ចូរទៅសារភាពបាបនៅចំពោះព្រះ។ ចូរកុំលាក់ខ្លួនឡើយ។ ផ្ទុយទៅវិញ ចូរស្វែងរកការអត់ទោសបាប ដែលប្រកបដោយព្រះគុណរបស់ទ្រង់។-Dennis Fisher
ឆ្លុះបញ្ចាំង
ចាប់តាំងពីខ្ញុំបានចាប់ផ្តើមកត់ត្រាកំណត់ហេតុប្រចាំថ្ងៃខាងផ្នែកព្រលឹង វិញ្ញាណមក មិនយូរប៉ុន្មាន ខ្ញុំបានកន្លងផុត20ឆ្នាំហើយ។ ខណៈដែលខ្ញុំអានសាឡើងវិញនូវពីបីសន្លឹកដំបូង ខ្ញុំភ្ញាក់ផ្អើរមែនទែន ដែលរូបខ្ញុំបានបន្តកត់ត្រារៀងរហូតមក។ ឥឡូវនេះ អ្នកមិនអាចចំណាយលុយទិញ ខ្ញុំឱ្យឈប់កត់ត្រាកំណត់ហេតុប្រចាំថ្ងៃបានឡើយ!
នៅត្រង់នេះមានអត្ថប្រយោជន៍មួយចំនួន ដែលខ្ញុំបានទទួលពីកំណត់ត្រាប្រចាំថ្ងៃនេះដូចជា ៖ ទាក់ទងនឹងបទពិសោធន៍ជីវីត ខ្ញុំឃើញថាការចម្រើនឡើង និងការបរ៉ាជ័យ ទាំងពីរនេះគឺជាផ្នែកមួយនៃដំណើតជីវិតមនុស្ស។ ខ្ញុំបាននឹកចាំពីព្រះគុណរបស់ព្រះជាម្ចាស់ នៅពេលដែលខ្ញុំអានពីរបៀបដែលព្រះជាម្ចាស់បានជួយខ្ញុំ ដើម្បីរកដំណោះស្រាយក្នុងបញ្ហាដ៏ធំមួយ។ ខ្ញុំចម្រើនឡើង ខាងឯគំនិតយោបលដែលបានមកពីការខំតយុទ្ឋជាច្រើននៅអតីតកាល ហើយ អាចជួយខ្ញុំនូវស្ថានការណ៍បច្ចុប្បន្នដែលកំពុងប្រឈមមុខ។ ការសំខាន់បំផុត ក្នុងកំណត់ត្រាប្រចាំថ្ងៃរបស់ខ្ញុំបង្ហាញខ្ញុំពីកិច្ចការយ៉ាងស្មោះត្រង់ដែលព្រះបានធ្វើនៅក្នុងជីវិតរបស់ខ្ញុំ។ បទគម្ពីរជាច្រើនក្នុងទំនុកដំកើង គឺដូចជាកំណត់ត្រាប្រចាំថ្ងៃខាងវិញ្ញាណ។ ក្នុងបទគម្ពីរទាំងនោះ តែងតែសរសេរចុះពីរបៀបដែលព្រះជាម្ចាស់បានជួយគេក្នុងពេលសាកល្បង។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក 40 បានសរសេរថា ៖ “ខ្ញុំបានរងចាំព្រះយេហូវ៉ាដោយអំណត់ ទ្រង់ក៏បានផ្អៀងព្រះកាណ៌មកស្តាប់ ហើយទទួលតាមសម្រែករបស់ខ្ញុំ ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម…ដាក់ជើងខ្ញុំលើថ្មដាព្រមទាំងតាំងជំហានខ្ញុំឱ្យខ្ផាប់ខ្ផួន ”(ខ.1-2)។ ក្រោយមក ដាវីឌអានបទគម្ពីរទំនុកដំកើងប៉ុណ្ណោះ ដើម្បីរំលឹកពីការសង្គ្រោះដ៏ស្មោះត្រង់របស់ព្រះ។
ការរក្សានូវកំណត់ត្រាប្រចាំថ្ងៃ ប្រហែលជាមានប្រយោជន៍ចំពោះលោកអ្នកផងដែរ។ កំណត់ត្រានេះ អាចជួយលោកអ្នកឱ្យមើលឃើញកាន់តែច្បាស់ឡើងនូវអ្វី ដែលព្រះជាម្ចាស់កំពុងតែបង្រៀនលោកអ្នកពីដំណើរជីវិត ហើយក៏ជាមូលហេតុដើម្បីឱ្យអ្នកឆ្លុះបញ្ចាំងពីភាពស្មោះត្រង់របស់ព្រះជាម្ចាស់។ __Dennis Fisher